ពិតជាថ្លើមធំមែន! មានជនអនាមិកហ៊ានបង្កើត តេឡេក្រាមក្លែងក្លាយ បន្លំជាប្អូនស្រីនាយករដ្ឋមន្ត្រី

0
14

ភ្នំពេញ៖ ពិតជាថ្លើមធំមែន មានជនខិលខូច ហ៊ានបង្កើតប្រព័ន្ធតេឡេក្រាម ក្លែងបន្លំជាលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ វិច្ឆិកា លោកស្រី ហ៊ុន ស៊ីណាត បានសរសេររៀបរាប់ថា «នាងខ្ញុំមានជនអនាមិក​ ខិលខូចក្លែងបន្លំបង្កើត ជាប្រពន្ធ័តេឡេក្រាម​ (​ telegram) ដោយប្រើប្រាស់ឈ្មោះរបស់នាងខ្ញុំ​ Hun Sinath ។ ដូច្នេះសូមបងប្អូនកូនក្មួយ​ មេត្តាកុំយល់ច្រឡំ​ ព្រោះតេឡេក្រាមពិតរបស់ខ្ញុំ​ មានភ្ជាប់ជាមួយលេខទូរសព្ទ័​ របស់នាងខ្ញុំដែលប្រើប្រាស់ជាប្រចាំ» ។

ជាមួយគ្នានោះលោកស្រី ហ៊ុន ស៊ីណាត ក៏បានបដិសេដ្ឋដាច់ខាត​ និងសូមឲ្យជនខិលខូចទាំងនោះ​ បញ្ឈប់ជាបន្ទាន់​ នៅទង្វើបោកប្រាស់​ ដោយគ្មានសីលធម៍នេះ​ ហើយលោកស្រីក៏មិនទទួលខុសត្រូវ​ ចំពោះតេឡេក្រាមក្លែងក្លាយ​ ដើរបោកបញ្ឆោតប្រជាជន​ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here