ក្រុមល្បាតចល័ត ចាប់រថយន្ដបិទស្ទីគ័រពាក្យមិនសមរម្យ និងដាក់ភ្លើងខុសបច្ចេកទេស

0
11

ភ្នំពេញ៖ ក្រុមល្បាតចល័ត របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់រថយន្ដដែលបិទស្ទីគ័រដោយប្រើប្រាស់ពាក្យមិនសមរម្យ និងដាក់ភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់នៅពេលបើកបរ ចាប់មកអប់រំណែនាំ និងដកចោលនៅនឹងកន្លែង ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់។

នគរបាលបានឲ្យដឹងថា រថយន្ដប៉ុន្មានគ្រឿងដែលសមត្ថកិច្ចចាប់ឃាត់ ដើម្បីអប់រំណែនាំ និងបកចោលនូវស្ទីគ័រ ដែលមានពាក្យមិនសមរម្យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធករណីនេះ មន្ដ្រីជំនាញបានអំពាវនាវដល់ម្ចាស់យានយន្ដគ្រប់ប្រភេទ ពិសេសអ្នកបើកបររថយន្ដធុនធំ ត្រូវចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមិនត្រូវកែច្នៃភ្លើងបំភ្លឺ ឬបិទបាំងនៅលើកញ្ចប់នោះឡើយ ដើម្បីសុវត្ថិភាពនៅពេលបើកបរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here