សោកស្ដាយ! អ្នកស្រី កែវ មន្ថា អតីតតារាភាពយន្តខ្មែរ៣ជំនាន់ ទទួល​មរណភាព

0
11

ភ្នំពញ៖ អតីតតារាភាពយន្តខ្មែរ៣ជំនាន់គឺអ្នកស្រី កែវ មន្ថា កាលពី រាត្រីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគាពាធ។នេះយោងតាមហ្វេសប៊ុកក្រុមព្រះសុរិយា។

ប្រភពបានឲ្យដឹងថា អ្នកស្រី កែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នើមមួយរូប នៃកម្ពុជាដែលពោពេញដោយសមត្ថភាព ទេពកោសល្យ និងស្នាដៃ។ ការបាត់បង់នេះ គឺជាបាត់បង់ធនធានដ៏កម្រមួយរូបប្រចាំវិស័យសិល្បៈទី៧ នៃជាតិខ្មែរ។

ប្រភពដដែលបញ្ជាក់ថា អតីតតារាភាពយន្តអ្នកស្រី កែវ មន្ថា បានសម្តែងក្នុងរឿងដូចជា រឿងសង្សារឧត្ដមដួងចិត្ត រឿង សំណើចចំអកនៃព្រហ្មលិខិត រឿងគូកម្មទេបង រឿងជំនោរកំពូលភ្នំ រឿងចិត្តម្តាយ និងរឿងជាច្រើនទៀត ផងដែរ។តាមរយ:ដំណឹងនេះដែរគេឃើញមហាជនជាច្រើនបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

ដោយឡែកបទចម្រៀងវិញមានដូចជាបទមួលភ្លៅ បទមិនយកទេប្តីចាស់ បទគេហើយនិងបង បទថើបមកចុះ ជាដើម។លើសពីនេះទៀតអ្នកស្រី កែវ មន្ថា គឺជាម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បា ញលំដាប់ថ្នាក់ជាតិគឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ«ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here