មុខងារសំខាន់មួយ ដែលលោកអ្នកគួរតែប្រើ នៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រព័ន្ធប្រតិបត្តិការ iOS 15.2

0
7

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.2 ដែលមានបន្ថែមមុខងារថ្មីៗជាច្រើន ប៉ុន្តែក្នុងចំណោមមុខងារទាំងនោះ មុខងារ Legacy Contacts គឺជាមុខងារសំខាន់មួយ ដែលលោកអ្នកគួរតែប្រើ។

ជាមួយនឹងមុខងារ Legacy Contacts អ្នកប្រើប្រាស់អាចធ្វើការកំណត់ មនុស្សដែលអាចទុកចិត្ត បានដើម្បីអាចប្រើ Apple ID ក្នុងការទាញយកទិន្នន័យនៅក្នុងគណនី iCloud (Digital Legacy) បន្ទាប់ពីលោកអ្នកទទួលមរណភាព។ ពួកគេអាចចូលទៅមើល រូបថត សារ កំណត់ចំណាំ ឯកសារ បញ្ជីឈ្មោះ ព្រឹត្តិការណ៍ប្រតិទិន និងកម្មវិធី ជាដើម ប៉ុន្តែពួកគេមិនអាចទទួលបានលេខសម្ងាត់ iCloud Keychain នោះទេ។

ដើម្បីប្រើមុខងារនេះ អ្នកប្រើប្រាស់អាចចូលទៅក្នុង Settings >ចុចនៅលើរូបប្រូហ្វាល >Password & Security >Legacy Contact ហើយធ្វើការជ្រើសរើស ដើម្បីបញ្ជាក់ឈ្មោះអ្នកកំណត់។ ដើម្បីអាចចូលទៅប្រើគណនី iCloud របស់លោកអ្នកបាន ពួកគេត្រូវផ្តល់លេខសំគាល់ និងសំបុត្រមរណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here