ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹក និងបានប្រកាសរកប្រភព។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា “យប់មិញខ្ញុំទទួលបានរូបថតមួយសន្លឹកពីmessenger របស់ចៅគីមដែលជារូប ថតដែលខ្ញុំមិនដែលបានឃើញ ហើយក៏មិនដឹងថាថតនៅកន្លែងណានិងឆ្នាំណា?។សូមបងប្អូនដែលបានដឹងពីប្រភពរូបថតនេះមេត្តាជួយផ្តល់ព័ត៌មានផង។សូមអរគុណទុកជាមុន”៕
