នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0
14

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីត្រី កុយ ហៀង ស្នងការងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុច ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះ អ៊ិត ចាន់រិទ្ទ ហៅផ្លេះ ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន:ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន៥ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១.៧៥ក្រាម ទាំងសំបក)។ ទូរស័ព្ទដៃចំនួន១គ្រឿង។ ថង់ប្លាស្ទិកសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។

ដោយមានការសម្របសម្រួលលើនីតិវិធីពី ព្រះរាជអាជ្ញា  នៃ អយ្យការ អមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងបានបន្តប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ទៀត នៅចំណុច ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង១៥:៤០ នាទី ជនសង្ស័យឈ្មោះ ចេង ណាត ភេទប្រុស អាយុ៣៤ ឆ្នាំមានទីលំនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

វត្ថុតាងចាប់យកបានរួមមាន:កាំបិត ចំនួន៤ដើម។ កាំភ្លើងកែច្នៃសប់ខ្យល់បាញ់គ្រាប់កង់ ចំនួន១ដើម។ សំភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា អ៊ិចសាយទ័រ សេ១៥០ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ (ចាស់) ។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here