សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកខុសច្បាប់នូវសាធាតុញៀន

0
12

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី នៅចំណុចក្រុមទី៣ ភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងផ្នែកព្រព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី ចុះប្រតិបត្តិការបង្រ្គាបករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន១នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះញ៉ែញ វិចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន  (ម៉ាទឹកកក ICE) ចំនួន ៤ថង់ ទម្ងន់ ៣.៥០ក្រាម (ទាំងសំបក)ទូរស័ព្ទដៃចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here