Home សង្គម សមត្ថកិច្ចចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ដកហូតវត្ថុតាងមួយចំនួន ដុតបំផ្លាញចោល

សមត្ថកិច្ចចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ដកហូតវត្ថុតាងមួយចំនួន ដុតបំផ្លាញចោល

0
14

ខេត្តបាត់ដំបង​៖​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បាលខេត្តបាត់ដំបង​ និងយោបល់លោកឧត្តមសេនីយ៍ត្រី​ ចេង ឡេង​ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក​ យី​ យក់​សាន​ នាយការិយាល័យនគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ច​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង នៅទី១៧​ ខែ​វិច្ឆិកា​ ឆ្នាំ២០២១​ បានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយកម្លាំងនគរបាលស្រុកមោងឫស្សី​ ដែលមានលោកវរ​សេ​​នីយ៍ឯក​ ស​ គឹមឡុង​ ជាអធិការនគបាលស្រុក រួមជាមួយអាជ្ញាធរពាក់ព័ន្ធនិងសហគមន៍នេសាទផង​ បានចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់) នៅចំណុចភូមិដូនទ្រី​ ព្រែកបាក់ស្នរ​ត្រ​ណាក់កេះ​ ​ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។

ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានដូចខាងក្រោម៖សាច់មងទម្ងន់​ ​៣១,៥០០គីឡូក្រាម ,ឡុកចំនួន០៤ឡុក,បង្គោល ចំនួន១.៧០០ដើម, ប្រលែងកូនត្រីចម្រុះ ចំនួន​ ៥០គីឡូក្រាម​។

នៅក្រោយពេលបង្រ្កាបសម្ភារល្មើសខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅ​កន្លែងតែម្តង។ ក្រៅពីបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នេះ​ មុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពេីល្មេីសច្បាប់នេះ​ សមត្ថកិច្ចនគរបាលបានធ្វេីការ​ស្រាវជ្រាវសាវតាជាតិ​ ដេីម្បីរៀបចំសំណុំ​រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ អនុវត្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here