នគរបាលក្រុងបាត់ដំបង បង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់

0
10

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨:៤៥នាទី បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុច ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មីសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ,៧៣ក្រាម ទាំងសំបក) និងទូរស័ព្ទដៃចំនួន០១ គ្រឿង

ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេតបាត់ដំបងអនុវត្តតាមច្បាប់

LEAVE A REPLY

Please enter your comment!
Please enter your name here