ស្នងការខេត្តបាត់ដំបង ដឹកនាំកម្លាំងចូលរួមសម្អាតបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ”

0
13

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយក្រោមអធិបតីភាព លោក សុខ លូ អភិបាលនៃអភិបាលខេត្តបាត់ដំបង

ក្នុងការសម្អាតនេះស្នងការខេត្តប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បាញ់ទឹកលាងសម្អាតផ្លូវត្រើយខាងលិច និងខាងកើតដងស្ទឹងសង្កែ និងលើស្ពានឆ្លងស្ទឹងសង្កែ  ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣គ្រឿង និងរថយន្តអធិកាដ្ឋានស្រុកសង្កែ ចំនួន១ គ្រឿង

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសួននាគសន្តិភាព ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាព លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធជុំវិញក្នុងខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here