ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0
19

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៤:០០នាទី សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ​ រ៉ឹម​ មិច​ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយ ស្ថិតនៅភូមិមានជ័យ១(ភូមិបច្ឆា) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ បានធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន៩នាក់ (ស្រី៣នាក់) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here