បាត់ដំបង៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងក្នុងអង្គភាពចូលរួមសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូតិ៍លេខ២ ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផលបង្ក្រាបបានរួមមាន៖ សាច់មងប្រវែង៣,០០០ម៉ែត្រ, បង្គោលចំនួន៣៥០ដើម, ឡុកចាប់ត្រីចំនួន០៧ឡុក ,ប្រលែងត្រីចម្រុះចំនួន ១០គគីឡូក្រាម
ចំពោះសម្ភារៈល្មើសច្បាប់ខាងលើសម្ថកិច្ចបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាននិងចាត់វិធានការបន្តតាមនីតិវិធី៕

