ថែសុខភាព! កម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ដល់១៧អង្សាសេ

0
10

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជានឹងចុះ ត្រជាក់ដល់១៧អង្សាសេ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។

ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C និងសម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។

៣៖ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C៕

LEAVE A REPLY

Please enter your comment!
Please enter your name here