នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផេក តាមរយៈកម្មវិធី Business Suite App បានជួបប្រទះបញ្ហាសារសម្លេងមិនដំណើរការ បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក បានធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីគ្រប់គ្រងទំព័រហ្វេសប៊ុកផេក “Business Suite” ដែលកំណែជំនាន់ចុងក្រោយនេះ ស្ទើរគ្រប់អ្នកប្រើប្រាស់ទាំងអស់ មានបញ្ហាចំបងមួយ គឺពុំអាចផ្ញើសារជាសម្លេងបាន។ នៅពេលចាប់ផ្ដើមថតសំលេង អ្នកប្រេីប្រាស់នឹងទទួលបានសារបញ្ជាក់ “Recording Disabled, to send a voice message, you will need to end your call”។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អ្នកប្រេីប្រាស់បានធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដេីម្បីជួសជុលកំហុសបច្ចេកទេសនេះ និងសង្ឃឹមថាក្រុមហ៊ុនហ្វេសប៊ុក នឹងដោះស្រាយបញ្ហានេះនាពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណា ក្រុមការងារបច្ចេកទេស សូមផ្តល់នូវដំណោះស្រាយបឋម ដូចខាងក្រោម៖
១. ដំណេីរការកម្មវិធី Messenger ដោយប្រេីប្រាស់គណនី ដែលកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេករបស់អ្នក ដោយចូលទៅកាន់ Setting
២. ចុចលើ Manage Account ដើម្បី Switch Account
៣. ជ្រើសរើសយកទំព័រហ្វេសប៊ុកផេក ដែលអ្នកត្រូវការផ្ញើសារជាសម្លេងជាការស្រេច។
ទោះបី ជា យ៉ាងណា យេីង សង្ឃឹម ថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនហ្វេសប៊ុក នឹងដាក់ឲ្យមានការធ្វើបច្ចុប្បន្នភាពកំណែថ្មី (Update) កម្មវិធី Business Suite ដើម្បីជួសជុលលើបញ្ហាខាងលើនេះ៕