ភ្នំពេញ៖ រយៈពេល១១ខែនៃឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក និងអ្នកស្លាប់ថយចុះចំនួន១៦២នាក់ ហើយអ្នករបួសថយចុះចំនួន១១២០នាក់។នេះបើយោងតាមហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា នៅក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានថយចុះចំនួន៩៤២លើក ស្មើនឹង២៣% អ្នកស្លាប់ បានថយចុះចំនួន៣៣៥នាក់ ស្មើនឹង១៧% អ្នករបួសថយចុះចំនួន១៤៥៥នាក់ ស្មើនឹង២៤% ប្រៀបធៀបនឹងឆ្នាំ២០១៩។
ដោយឡែក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨% អ្នកស្លាប់ថយចុះចំនួន១៦២នាក់ស្មើនឹង១១% អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦%៕