ភ្ញៀវទេសចរជាង១សែននាក់ បានដើរកម្សាន្ដក្នុងឱកាសចូលឆ្នាំសកល ក្នុងខេត្ដបាត់ដំបង

0
11

បាត់ដំបង៖ ក្នុងឱកាសចូលឆ្នាំសកល ២០២១-២០២២ រយៈពេល ៣ថ្ងៃតាមទិសដៅទេសចរណ៍នានាក្នុងខេត្ដបាត់ដំបងមានភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដើរលេងកម្សាន្ដប្រមាណ ១៣៧ ៥៣៧នាក់។

យោតាមរយៈរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដ បានឱ្យដឹងថា ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវទេសចរដើរកម្សាន្ដសរុប ៣០ ៤៩៩នាក់ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣០ ៣១៩នាក់ ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង) ចំនួន ១៨០នាក់ និងភ្ញៀវទេសចរពេលរាត្រី ១២ ៥០០នាក់។ ហើយថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្ដសរុប ៧៣ ០០៩នាក់ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៧២ ៨៨៩នាក់ ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង) ចំនួន ១២០នាក់ និងភ្ញៀវពេលរាត្រីមានចំនួន ៥០០០នាក់។ សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្ដសរុប ៣៦ ០២៩នាក់ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣៥ ៩៩០នាក់ ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង) ចំនួន ៣៩នាក់។

ចំពោះគោលដៅទេសចរណ៍ក្នុងខេត្ដបាត់ដំបងរួមមាន រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានចំការធុរេនអូរតង រមណីយដ្ឋានវាលចម្បាំងខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកអូរជាំ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ មណ្ឌលកម្សាន្ដ ឡូរីជើងភ្នំបាណន់ រមណីយដ្ឋានចំការមៀន គោលដៅទេសចរណ៍វត្ដភ្នំចំបាំង មណ្ឌលកម្សាន្ដសួនទឹកសុភមង្គល ផ្ទះផ្កាBegonia សួនផ្កាភ្នំសំពៅ សួនផ្កាឈើទាល និងគោលដៅទេសចរណ៍នានាក្នុងខេត្ដបាត់ដំបងជាច្រើនទៀត។

សម្រាប់ម្ចាស់រមណីយដ្ឋានគ្រប់រូប បានចូលរួមអនុវត្ដយ៉ាងយកចិត្ដទុកដាក់តាមវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បមា (SOP) តាមគន្លងក្រតីភាពថ្មី តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដោយតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ចាំវាស់កម្ដៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ តម្រូវឱ្យភ្ញៀវស្កេន QR Codeមុននឹងចូល និងរក្សាកម្លាតជាដើម។

ចំណែកប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការយល់ដឹងច្រើនចូលរួមអនុវត្ដ ការពារខ្លួនពីជំងឺកូវីដ១៩ និងមានការចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ ផងដែរ។

ចំពោះបញ្ហាប្រឈម មានបន្តិចបន្តួចព្រោះភ្ញៀវទេសរតាមគោលដៅខ្លះមានចំនួនច្រើន នាំការអនុវត្ដវិធានការសុវត្ថិភាពមិនបានគ្រប់ជ្រុងជ្រោយ និងក្រោយពីមានការបើកដំណើរការប្រទេសវិញ ប្រជាពលរដ្ឋមានការធ្វើដំណើរទៅតាមបណ្ដាខេត្ដផ្សេងៗច្រើន ខេត្ដបាត់ដំបង ពុំបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ (ពិធីឆ្លងឆ្នាំ ការប្រគុំតន្រ្តី ការតាំងពិព័រណ៍ …) នៅក្នុងក្រុង ឬតាមគោលដៅទេសចរណ៍ក្នុងខេត្ដ បណ្ដាលឱ្យសំហូរភ្ញៀវទេសចរមកកាន់ខេត្ដបាត់ដំបងមានការថយចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here