កំពង់ស្ពឺ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី បានចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាឲ្យចាប់ខ្លួន នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញន ។
ជនត្រូវចោទឈ្មោះ ឈ្មោះ ជឹម កុសល់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកពង់ស្ពឺ តាមដីកា ២ ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២១៥ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ រក្សាទុក ឬ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនលេខ៨២៨ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ហង់ ស៊ីថា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ រក្សាទុក ឬ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនត្រូវចោទទៅលោកចៅក្រម ចាត់ការតាមនីតិវិធី៕