អភិបាលរងស្រុកស្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត

0
38
ភ្នំពេញ៖ លោក នូ សុផល អភិបាលរងស្រុកស្នួល បានជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត ក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង៣០ ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦៨ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
នគរបាលបានឲ្យដឹងថា លោកនូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាជើង ឆ្ពោះទៅទិសខាងត្បូង បើករថយន្ដ ម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R=5300 ដោយបើកបរបរក្នុងល្បឿនលឿន ដល់ចំនុចកើតហេតុខាងលើ រ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្តចូលក្នុងប្រឡាយទឹកតែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here