មន្ត្រី UN សរសើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព

0
9

ភ្នំពេញ៖ លោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (United Nations Capital Development Fund – UNCDF) បានធ្វើការកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍដោយចីរភាព។

នៅក្នុងជំនួប រដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងអំពីសារៈសំខាន់នៃហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតនៅក្នុងការចូលរួមចំណែ កអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ជាការឆ្លើយតប លោកស្រី Preeti Sinha បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ហើយ UNCDF ត្រៀមខ្លួនជានិច្ចក្នុង ការពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថាន វិស័យឯកជននិងធនាគារ នៅក្នុងការផ្ដល់ហិរញ្ញប្បទានចម្រុះ (Blended Finance) ក្នុងការអភិវឌ្ឍកម្ពុជានាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here