ភ្នំពេញ៖ ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បិទអាជ្ញាប័ណ្ណរបស់អ្នកសារព័ត៌មានដែលធ្វើការផ្សាយផ្ទាល់ហើយជេរគេជេរឯងជាសាធារណៈ។
សម្តេចតេជោ បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអី២៣ ខែសីហា ឆ្នាំ២០២២នេះ។
ការប្រកាសបញ្ជារបស់សម្ដេចបែបនេះ គឺបន្ទាប់ពីសម្តេចបានលើកឡើងពីករណីលោក សាន ប៊ុនធឿន ដែលបានផ្សាយផ្ទាល់ជេរគេជេរឯង បោកកម្ទេចចាន ដោយអះអាងថា ជាការសម្តែង ដើម្បីទាក់ទាញឲ្យមាន អ្នកទស្សនាបានច្រើនឡើងវិញ៕