រាជរដ្ឋាភិបាលគ្រោងបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឺកហ្វឺនគរបាលជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អាចប៉ះពាល់ដល់ដីកម្មសិទ្ធិពលរដ្ឋជាច្រើនហិកតា

0
25

ភ្នំពេញ៖ ខណៈពេលដែលមានមន្រ្តីចុះមកកំណត់តាមប្រព័ន្ធGPS លើផ្ទៃទំហំ៣០០១ហិកតា ក្នុងគោលបំណងស្រាវជ្រាវតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃដើម្បីបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឹកហ្វឺនកម្លាំងនគរបាលជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រជាពលរដ្ឋក្នុង ភូមិចំនួនបួននៅឃុំតាសាល ស្រុកឱរ៉ាល់បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងកាល ពីថ្ងៃទី១៨ខសីហាឆ្នាំ២០២២ បានប៉ះពាល់ដីពួកគាត់។

យោងតាមផែនទី(ប្លង់GPSមួយមិនផ្លូវការ) ដែលបង្ហាញតគ្នានោះ ថាមានការស្នើ សុំបង្កើត គ្រឹះស្ថានបណ្តុះ បណ្តាល និងហ្វឹកហ្វឺនកងកម្លាំ ងនគរបាលជាតិក្នុងដែន ជម្រកសត្វភ្នំឱរ៉ាល់ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺចំនួន ដល់៣០០១ហិកតា បើដូច្នេះមែននោះវានឹងធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋច្រើនរយហិកតានៅតំបន់នោះផងដែរ។

បើតាមប្រជាពលរដ្ឋក្នុងចំណោមប្រជាពលរដ្ឋជិត២០០នាក់ម្ចាស់ដីបាននាំគ្នាផ្តិតមេដៃក្នុងចំណោមម្ចាស់ដីប្រមាណជាង៥០០គ្រួសារដែលមានកម្មសិទ្ធិ ហើយកំពុងអាស្រ័យផលលើ ដីនោះបានសំដែងការភិតភ័យនៅពេលឃើញមន្រ្តីចម្រុះចុះមកកំណត់ទំហំដីដោយមិនបានជូនដំណឹងដល់ពួកគាត់ទេ នៅក្នុងចំណុចភូមិដូនជន់ភូមិថ្មីភូមិសូរិយានិងភូមិកេះក្នុងឃុំតាសាល ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែកញ្ញានេះមានមន្រ្តីបានយកផ្ទាំងប៉ាណូកំណត់ទីតាំងគ្រោងបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឹកហ្វឺនកម្លាំងនគរបាលពិតមែន។ហើយនៅព្រឹកថ្ងៃទី១៩ខែកញ្ញានេះប្រជាពលរដ្ឋបាននាំគ្នាមកកាន់ទីតាំងនោះដើម្បីតវ៉ាថាបញ្ហានេះសូមមេត្តាថ្នាក់ដឹកនាំជួយរកដំណោះស្រាយផងព្រោះការកំណត់ទីតាំងនោះអាចប៉ះពាល់ដីកម្មសិទ្ធិពួកគាត់។

ដោយមានការរងគ្រោះដូចនេះប្រជាពលរដ្ឋសូមសំណូមពរដល់សម្តេចសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង។

បើតាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងដែរថាមន្រ្តីបរិស្ថានចុះ មកកំណត់តាមGPS ប៉ះ ចំដីស្ថិតក្នុងឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនេះពួកគាបានចូលកាន់កាប់រស់តាំងពីដូនតាគាត់មកម្ល៉េះតាំងពីសម័យខ្មែរក្រហមរហូតដល់សព្វថ្ងៃ។ប្រជាពលរដ្ឋបានចូលរួមផ្តិតមេដៃសូមដល់សម្តេចតេជោហ៊ុនសែនមន្រ្តីថ្នាក់លើពាក់ព័ន្ធមេត្តាជួយដោះ ស្រាយជូនពលរដ្ឋម្ចាស់ដីផង។

ចំណែកមន្រ្តីក្រុមប្រឹក្សាឃុំតាសាលម្នាក់ទើបជាប់ឆ្នោតថ្មីៗបញ្ជាក់ថាពលរដ្ឋជាម្ចាស់កម្មសិទ្ធិលើដីខាងលើមាន ទទួលស្គាល់ពីមេឃុំចាស់ ពីមន្រ្តីថ្នាក់ស្រុកនិងខ្លះមានប្លង់ រឹងទៀត ផង។ប្រជាពលរដ្ឋបាននាំគ្នាផ្តិតមេដៃស្នើសុំទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនិងមន្រ្តីថ្នាក់លើមេត្តាជួយដោះស្រាយជូនពួកគាត់ផង

សូមជម្រាបថាកាលពីចុងខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះប្រមាណជិត ១០០នាក់ បានចុះស្រាវជ្រាវវាស់វែងលើផ្ទៃទំហំ៣០០១ហិកតាក្នុង៤ភូមិគឺ ភូមិដូនជន់ភូមិថ្មីភូមិសូរិយាភូមិកេះឃុំតាសាល ស្រុកឱរ៉ាល់ការកំណត់ផ្ទៃដីទាំងនោះបានប៉ះពាល់ដីមានកម្មសិទ្ធិប្លង់រឹង០០១របស់ពលរដ្ឋនិងដីកំពុងអាស្រ័យផលមានស្រែចំការកសិដ្ឋានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here