ភ្នំពេញ៖ លោកស្រីពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន៤ចំណុចដ៏មានថាមពល ជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”។
ចំណុចទាំងបួននោះគឺ ១–ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២–បង្កើត ទំនាក់ទំនងឱ្យបានច្រើន ៣–ការងារទាំងអស់គឺបង្រៀនយើង ៤–មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង០៤នេះ គឺពិតជាមានថាមពលនិងការចាប់ផ្តើមដ៏ល្អសំរាប់ពួកគាត់អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។
លោកស្រី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម” ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ថ្នាក់អគ្គស្នងការស្នងការថ្នាក់ដឹកនាំក្រុមការងារនិងសមាជិកាសមាគមកាយរដ្ឋធានីកម្ពុជាជាង២០០នាក់។
នៅក្នុងកម្មវិធីនោះ លោកស្រីពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ GGAC បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង (Network) បានមានឱកាសបញ្ចេញភាពក្លាហានតាមរយ:ការសាកសួរសំណួរ និងល្អបំផុតគឺទទួលនូវសារសំខាន់ៗដែលបងចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។ លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះគាត់បានឃើញសកម្មភាពពិតប្រាកដរបស់ GGAC និងបានឃើញថាសមាជិកាសកម្មគឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយអភិវឌ្ឍពួកគាត់ពិតប្រាកដមែន៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/CDEB5CE2-D567-46A3-8975-9C9B55746951.jpeg?resize=696%2C478&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/65BCAE7B-B27D-4FB0-92AB-705EC0D3118C.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/843CB7E2-841A-408E-978E-F22ED317CBD7.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/70D26277-0EA1-4AE5-A390-0102C98FB6A5.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/1D44201F-3FD8-46D3-BB68-A8F91C6983B5.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/2FE240FB-5095-4987-BE6D-3FCBA26C9787.jpeg?resize=696%2C506&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2022/10/D0D76360-2A9E-4652-AA75-A19DC285B0FB.jpeg?resize=696%2C464&ssl=1)