នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធី បណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែល លោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយក គណនីរបស់លោកអ្នកទៅគ្រប់គ្រង បានតាមរយៈដំណរ ភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់ គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅ មិត្តភក្កិរបស់លោកអ្នកបន្តទៀត។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុង គណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេ ចូលទៅក្នុងគណនីទាំងនោះ៕