ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តចំនួន៤ ដោយប្រើពេល ៥ថ្ងៃ៤យប់ ដើម្បីជួបនិងដោះស្រាយបញ្ហាជូនប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែតុលានេះ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា “បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេស ថ្ងៃ២០តុលា ខ្ញុំនឹងធ្វើដំណើរ ទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យបាត់ដំបងនិងពោធិសាត់ដោយប្រើពេល ៥ថ្ងៃ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង”។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា សម្ដេចត្រៀមខ្លួនហត់នឿយកិច្ចការ ក្នុងប្រទេសមុននឹងហត់ កិច្ចការអន្តរជាតិដែលមានASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ៕




