ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុដោយ បញ្ជាក់ថា ចាប់ពីថ្ងៃទី៨ដល់១៤កុម្ភៈ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយ។
ក្រសួងបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតប៉ុណ្ណោះ។
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕