ដំណើរទស្សនកិច្ចរបស់ប្រធាននាធិបតីអាល្លឺម៉ង់មកកម្ពុជា អាចផ្តល់កម្លាំងចិត្តជាថ្មីដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

0
6

​ភ្នំពេញ​៖​ ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធាននាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier មកកាន់កម្ពុជានៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អាចផ្តល់កម្លាំងចិត្តជាថ្មីដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មទ្វេភាគី ដែលមានតម្លៃជិត ១,២៥ពាន់លាន ដុល្លារ នៅឆ្នាំ ២០២២ ក្នុងអត្រាកំណើន ១/៥ ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភាគីទាំងពីរក៏បានស្វែងយល់ពីយុទ្ធសាស្រ្តសេដ្ឋកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងនយោបាយ លើសពីនេះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែរីកចម្រើន ហើយកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់ ដូចជាសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងផលិតផលកសិកម្មជាដើម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញបរិយាកាសវិនិយោគបែបថ្មី ដែលមានភាពងាយស្រួលសម្រាប់វិនិយោគិនអាល្លឺម៉ង់លើគ្រប់វិស័យ ដោយមិនមានការពាក់ព័ន្ធពីដៃគូក្នុងស្រុកណាមួយឡើយ។

ចំពោះវិស័យទេសចរណ៍ តាមរយៈការដកចេញរបាំងនៃការធ្វើដំណើរក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២មក ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៣ លាននាក់ កើនឡើង ១,០៥៩% ដែលក្នុងនោះភ្ញៀវទេសចរអាល្លឺម៉ង់មានចំនួនជិត ២៥ ពាន់នាក់ កើនឡើង ២,៦៧៥% ធៀបនឹងឆ្នាំ ២០២១ ហើយប្រទេសកម្ពុជាគឺជា ប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកព្រំដែនរបស់ខ្លួនឡើងវិញទាំងស្រុងសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅចុងឆ្នាំ២០២២។

ជាមួយនឹងគំនិតផ្តួចផ្តើមនៃការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែល International Tourismus Borse (ITB Berlin) 2023 បានប្រកាសជាផ្លូវការនូវការវិលត្រឡប់របស់ខ្លួនជាលើកដំបូងចាប់តាំងពីការរាតត្បាតនៃកូវីដ-១៩ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជានឹងចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាថ្មីម្តងទៀត ជាមួយនឹងក្រុមហ៊ុនឯកជនកម្ពុជាចំនួន ១២ រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក៏ដូចជាគម្រោងវិនិយោគទេសចរណ៍ ដែលនឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី៧-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Messe Berlin ប្រទេសអាល្លឺម៉ង់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនា “កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” សុវត្ថិភាព ស្អាត និងបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here