ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានបន្តដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការក្នុងទូទាំងខេត្តសរុបជាលទ្ធផលក្នុងខែឧសភា ឆ្នាំ២០២៣នេះបានចំនួន២០ករណី ក្នុងនោះបានដោះស្រាយរួចរាល់ជាស្ថាពរចំនួន១៦ករណី បន្តដោះស្រាយចំនួន៣ករណី និងបានបញ្ជូនទៅតុលាការចំនួន១ករណី ដែលភាគច្រើនជាករណីសម្រុះសម្រួលទំនាស់ដីធ្លី និងទំនាស់រំលោភលើសេចក្តីទុកចិត្ត។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានសម្រុះសម្រួលដោះស្រាយវិវាទជូនបងប្អូនប្រជាពលរដ្ឋបានចំនួនសរុប ១៤០ករណីរួចមកហើយ ដោយនៅតែមានផែនការបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌៕