សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដោះស្រាយវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ប្រសើរជាងប្ដឹងផ្ដល់គ្នារហូតឡើងដល់តុលាការ

0
40

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដោះស្រាយវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ប្រសើរជាងការប្ដឹងផ្ដល់គ្នារហូតឡើងដល់តុលាការ ដែលនាំឲ្យខាតទាំងពេលវេលា និងប្រាក់កាក់។

សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការីនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមរំលឹកឡើងវិញ លើកទឹកចិត្តឲ្យមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីផ្នែកយុត្តិធម៌របស់យើង ពីមេធាវីមិនរកប្រាក់កម្រៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធ ដែលជាវិធីសាស្ដ្រដោះស្រាយបញ្ហា ជៀសវាងបាននូវការប្រឈមនានាដែលនឹងកើត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here