ភ្នំពេញ៖ អ្នកជំនាញបានប្រាប់ដល់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកនីមួយៗមានការប្រុងប្រយ័ត្នក្នុងការថែរក្សាសុវត្ថិភាពទំព័រហ្វេសប៊ុករបស់ខ្លួនដូចខាងក្រោម៖
១. រាល់គណនីដែលប្រើប្រាស់ជាមួយទំព័រហ្វេសប៊ុក សូមប្រើប្រាស់ 2FA ជាដាច់ខាត និងមានពាក្យសម្ងាត់ដែលខ្លាំង (១២ តួអក្សរឡើងទៅ – អក្សរតូច ធំ លេខ និងនិម្មិត្តសញ្ញាបញ្ចូលគ្នា)
២. ដកគណនីដែលមិនចាំចាប់ចេញពីទំព័រហ្វេសប៊ុក ឬទំលាក់ត្រឹម Editor (មិនមែន Administrator)
៣. សូមចូលមើលជារៀងរាល់ថ្ងៃ ចំនួនសមាជិក Admins ឬ Editors ដោយសារតែហេគឃ័រអាចនៅសំងំជាច្រើនថ្ងៃ មុននឹងមានលទ្ធភាពលួចទំព័រហ្វេសប៊ុកយើងបាន។ បើពិនិត្យឃើញមានឈ្មោះចំឡែក សូមធ្វើការដកចេញភ្លាមតែម្តង!
សុវត្ថិភាពដែលខ្លាំងគឺស្ថិតនៅត្រង់ចំនុចដែលខ្សោយសូមជួយធ្វើឱ្យបានគ្រប់ៗគ្នាដើម្បីសុវត្ថិភាពរួមគ្នា៕
ប្រភព៖ CyberCambodia