ថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក្រសួងការបរទេសខ្មែរទាំងអស់ តេស្តឃើញអវិជ្ជមានកូវីដ១៩

0
11

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេសខ្មែរ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ ទទួលលទ្ធផលអវិជ្ជមានទាំងអស់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួបការបរទេស នៅថ្ងៃទី៥ វិច្ឆិកានេះ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។

ក្រសួងគូសបញ្ជាក់ថា «នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩»។

ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here