បែកធ្លាយខ្ទេច! ACU ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធនឹងការយកលុយ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េតរត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

0
1

ភ្នំពេញ៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ស្ត្រី២នាក់នោះរួមមាន៖ លោកស្រី ឆាយ សុវណ្ណារី និងលោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និងលោក លី សាម៉េត។

ប្រភពបន្ថែមថា ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here