មានប្រសាសន៍ចេញពីខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព

0
2

ភ្នំពេញ៖ មានប្រសាសន៍ចេញពីខេត្តបន្ទាយមានជ័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋកុំស្តាប់ការញុះញង់របស់ខ្មោចគណបក្សប្រឆាំងត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិ សេសបងប្អូនដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះកុំជឿតាមការញុះញង់ និងអុច អាលរបស់ក្រុមឧទ្ទាមក្រៅប្រទេស ឬខ្មោចគណបក្សប្រឆាំង គប្បីជឿជាក់លើការដឹកនាំ និងយន្តការដោះ ស្រាយរាជរដ្ឋាភិបាលដែលខិតខំគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងរបស់បងប្អូនប្រជាពលរដ្ឋ នោះ។

សម្តេចធិបតី លើកឡើងថា ក្រុមនិន្នាការប្រឆាំងនៅតែ បន្តចិញ្ចឹមចិត្ត និងផែនការនានាដើម្បីធ្វើការញុះញង់ឲ្យដុតបំផ្លាញប្រទេសជាតិដើម្បីតែបំពេញមហិច្ឆិតារបស់ពួកផងខ្លួនដើម្បីឲ្យប្រជាពលរដ្ឋស្អប់ និងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោត។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការអុចអាលរបស់ពួកទាំងនោះ គប្បីរួមគ្នាខិតខំបន្តថែរក្សាសុខសន្តិភាព និងភាពសុខសាន្តដែលយើងកំពុងមានសព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here