លោក ពេជ្រ ស្រស់ ៖ នឹងជួបគ្រោះថ្នាក់ បើធ្វើរឿងមួយនេះ

0
18

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដាំទៅអ្នកលក់ថ្នាំពេទ្យទាំងអស់ កុំឲ្យលក់ដើម្បីតែលុយ គឺត្រូវគិតពីសុខភាពរបស់ អ្នកទិញផង ជាក់ស្ដែងបើសិនជាលោកធ្វើរឿងនេះ ច្បាស់ជាជួបគ្រោះមិនខាន។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ជូនចំពោះអ្នកលក់ថ្នាំពេទ្យ និង អ្នកជំងឺទាំងឡាយ សូមកុំលក់ថ្នាំដើម្បីតែលុយ ហើយអ្នកជំងឺ កុំចង់ជាដោយសារបំពោកថ្នាំ ព្រោះថ្នាំពេទ្យជាអាវុធមុខ២ ជាបទពិសោធន៍រូបខ្ញុំផ្ទាល់ គឺអាលែកស៊ីច្រមុះ ខ្ញុំឲ្យសហការីខ្ញុំទៅទិញថ្នាំអាលែកស៊ីតែ ១មុខប៉ុណ្ណោះ ប៉ុន្តែអ្នកលក់ថ្នាំពេទ្យឲ្យថ្នាំមកខ្ញុំ លើសពីតម្រូវការ ដូច្នេះបើខ្ញុំលេបថ្នាំតាម អ្នកលក់នឹងប្រឈមគ្រោះ។ 👹☠️🐍      ផ្សំថ្នាំ ៦មុខឲ្យខ្ញុំលេប Oh My God 🏥»៕

LEAVE A REPLY

Please enter your comment!
Please enter your name here