ការពារប្រសើរ ជាងព្យាបាល! សូមអាណាព្យាបាលសិស្ស ដែលពាក់ព័ន្ធ ជាមួយប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូន ទៅរៀនជាបណ្ដោះអាសន្ន

0
8

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ដែលបានតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅ ទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ចំពោះវិធានការសម្រាប់មាតាបិមា និងអាណាព្យាបាលចំនួនប្រមាណ៩០០នាក់រួមមាន៖

-ផ្អាកបញ្ជូនកូនចៅ មកកាន់គ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នចំនួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

-បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់៕

ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here