សហភាពអឺរ៉ុប ចាប់អារម្មណ៍ចំពោះ ការត្រៀមខ្លួនក្នុងដំណើរការ ធ្វើតេស្តជំងឺកូវីដ១៩ នៅកម្ពុជា

0
6

ភ្នំពេញ៖ សហភាពអឺរ៉ុបនៅកម្ពុជា នៅប៉ុន្មានថ្ងៃកន្លងមកនេះបានបង្ហាញនៅការចាប់អារម្មណ៍ ចំពោះការត្រៀមខ្លួនក្នុងដំណើរការ ធ្វើតេស្តជំងឺកូវីដ១៩ នៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ការរាតត្បាតនៃជម្ងឺនេះ ទាមទារឱ្យមានកិច្ច សហប្រតិបត្តិការនិងសាមគ្គីភាព ហើយក្រុមអឺរ៉ុប នឹងឈររួមគ្នាជាមួយ កម្ពុជា ក្នុងកាល:ទេស: លំបាកនេះ” ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ សហភាពអឺរ៉ុបនៅកម្ពុជា បានសរសេរថា ១០ ម៉ឺន៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា «កាលពីថ្មីៗនេះបានបោះជំឈាន ដ៏ធំមួយនៅក្នុងការធ្វើតេស្ត៍រកជំងឺកូវិដ១៩ ដែលការធ្វើតេស្ត៍នេះ គឺធ្វើឡើង ក្នុងនាមក្រសួងសុខាភិបាលនៃកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺវិទ្យាស្ថានស្រាវជ្រាវ មិនរកប្រាក់ចំណេញរបស់ កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ដើម្បីដំណើរការការធ្វើតេស្ត៍របស់ ខ្លួនតាំងតែពីពាក់កណ្តាលខែមករាឆ្នាំ ២០២០ មកម្ល៉េះ ហើយដែលនៅ ពេលនោះគឺបានរកឃើញ ករណីអ្នកឆ្លងជម្ងឺកូវិដ ១៩ ដំបូងគេនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមករា។»

សហភាពអឺរ៉ុបបន្ថែមថា ភាពជោគជ័យ ក្នុងចំនួននេះ និងការត្រៀមខ្លួនររួចរាល់បែបនេះ គឺអាចធ្វើ សម្រេចទៅបានតែ តាមរយៈការប្តេជ្ញាចិត្ត និងភាពជាដៃគូប៉ុណ្ណោះ។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលត្រូវបានទទួលស្គាល់ ដោយអង្គការ សុខភាពពិភពលោក ថាជាមន្ទីរពិសោធន៍បង្អែកសកលសម្រាប់ កូវិដ១៩ ក៏បានជួយអភិវឌ្ឍ សមត្ថភាពវិទ្យាស្ថានជាតិ សុខភាពសាធារណៈនៅរាជធានីភ្នំពេញ ហើយនៅថ្ងៃអនាគតដ៏ខ្លី បន្តទៅកាន់បណ្តាខេត្តនានា ដើម្បីរួមចំណែកបន្ថែម ទៀតក្នុងការការពារប្រទេសពីមេរោគនេះ! ក្រុមអឺរ៉ុប(Team Europe) ដែលជាការខិតខំរួមគ្នារបស់សហភាពអឺរ៉ុប រដ្ឋសមាជិក និងស្ថាប័នហិរញ្ញវត្ថុ រួមទាំងភ្នាក់ងារជំនួយរបស់ពួកគេ បានកំពុងជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការចំលងមេរោគ កូរូណាថ្មី ឬ ជម្ងឺកូវិដ១៩ និងក្នុងកាត់បន្ថយ ផលប៉ះពាល់ សេដ្ឋកិច្ចសង្គម។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៥៣ ក្នុងពេលថ្មីៗនេះ ទទួលបានការគាំទ្រ ពីក្រុមអឺរ៉ុប ជាពិសេស ពីសហភាអឺរ៉ុបផ្ទាល់ និងពីបារាំង អាឡឺម៉ង់ ហើយនិងប្រទេសអៀរឡង់។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រជីវិត និងសុខភាព លើផ្នែកជំងឺឆ្លង និងគាំទ្រដល់ការ ឃ្លាំមើលសុខភាព សាធារណៈតាមរយៈមន្ទីរពិសោធន៍ ដែលមានគុណភាព ខ្ពស់ និងប្រកបដោយសមត្ថភាព ស្រាវជ្រាវ លើវិស័យរោគរាតត្បាត/គ្លីនិក។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះ ការផ្តោតរបស់វិទ្យាស្ថាន គឺទៅលើ ជម្ងឺកូវិដ ១៩ ដែលចាប់តាំងពីខែកុម្ភៈមក បុគ្គលិកវិទ្យាស្ថាន ធ្វើការ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា៕

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ១៩ សរុបចំនួន២៩៧នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ សរុបចំនួន ២៨៨នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប ចំនួន៩នាក់ (គ្នានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here