បុគ្គលល្មើសវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័កត្រូវពិន័យ និងផ្តន្ទាទោសតាមច្បាប់

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្ដរការណ៍ជាទឹកប្រាក់ ២០០,០០០រៀល ដល់១,០០០,០០០រៀល និងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។
យោងតាមវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា (អ្នកធ្វើចត្តាឡីស័កត្រូវ)នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ តាមដានរោគសញ្ញានៃជំងឺ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់ បរិភោគម្ហូបអាហារ ដែលចំអិនបានល្អ អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here