ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមាន ឈ្មោះ វិស្វករ អង្គរសីលា បានសរសេរនៅក្នុងបណ្តាញសង្គមថា “មិនថាអគារ ស្ពាន ឬផ្លូវ តែងតែកើតមានបញ្ហាជាបន្តបន្ទាប់ ដូចជាបាក់ ស្រុត ក្រឡាប់វិល ដាច់ចេញ ជាដើម តើនេះកើតចេញពីអ្វី?
១.វិស្វករគណនាខុស គូរប្លង់មិនត្រូវ
២.ការងារក្នុងការដ្ឋានធ្វើមិនត្រូវប្លង់
៣.ប្រើមនុស្សមិនចំជំនាញ និងមិនមានអ្នកត្រួតពិនិត្យច្បាស់លាស់
៤. សមត្ថភាពមានតិច តែហ៊ានចំពោះការងារធំ
៥. វិស្វករគណនា និងវិស្វករការដ្ឋានមិនសហការគ្នា
៦. មិនស្ដាប់យោបល់អ្នកមានបទពិសោធន៍ យកមកពិចារណា
៧. មិនមានការពិភាក្សាមុននឹងសាងសង់ ឬកែប្លង់សាងសង់
៨. ប្លង់កែច្រើនដង មិនបានគណនាសារឡើងវិញ
៩. ការគណនាដោយមិនធ្លាប់មានបទពិសោធន៍ជាក់ស្ដែងនៅការដ្ឋាន
១០. ចង់ចំណេញច្រើនមិនគោរពតាមបទដ្ឋាន
១១. មិនស្គាល់ចំណុចគ្រោះថ្នាក់នៃគ្រឿងបង្គុំ
១២. សាងសង់ដោយការស្មាន នៃបរិមាណសម្ភារៈចំពោះគ្រឿងបង្គុំដែលគ្រោះថ្នាក់
១៣. មិនបានធ្វើការពិសោធន៍មុនពេលសាងសង់ និងបន្ទាប់ពីសង់រួច ហើយចេះតែបន្តការសាងសង់
១៤. មានសេចក្ដីប្រមាទ មិនយកចិត្តទុកដាក់របស់ក្រុមអ្នកសាងសង់
១៥. ធ្វើដោយគ្មានមូលដ្ឋាននៃការគិត
១៦. ក្រសួងគ្មានបុគ្គលិកជំនាញត្រួតពិនិត្យកំហុសនៃរបាយការណ៍គណនា និងប្លង់លម្អិត ឬបុគ្គលិកជំនាញមិនធ្វើការនូវជំនាញរបស់ខ្លួន ដែលបណ្តោយឲ្យមានការកែតាមចិត្តរបស់ក្រុមហ៊ុនសាងសង់!
……..
វិស្វករគណនាបានត្រឹមត្រូវហើយ ក៏មិនប្រាកដថាគ្រោងបង្គុំនោះមានសុវត្ថិភាពដែរ វាអាស្រ័យលើកត្តាជាច្រើនទៀតទាក់ទងពេលដែលចាប់ផ្តើមសាងសង់ រហូតដល់បញ្ចប់ការសងសង់។
បើយើងធ្វើយើងជាអ្នកទទួលខុសត្រូវ អ្នកដទៃមិនអាចជួយអ្វីអ្នក ក្រៅពីចាំមើលអ្នកធ្វើខុសតែប៉ុណ្ណោះ ដូច្នេះការមិនប្រមាទក្នុងកិច្ចការងារ ពិតជាអាចធ្វើឲ្យការងារទាំងនោះទទួលបានជោគជ័យ។
ជីវិតវិស្វករ ជាជីវិតដែលទទួលខុសត្រូវពេញ១ជីវិត!
ជីវិតវិស្វករ ជាជីវិតពោរពេញទៅដោយសេចក្ដីទុក្ខ!”៕