ការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំនេះរក្សាគោលគារណ៍ដូចឆ្នាំមុនៗ

0
11

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ជាថ្មីថាការប្រឡ ងសញ្ញា បត្របឋមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះនៅរ ក្សាគុណភា ពដូចឆ្នាំមុនៗដដែល។

លោក រស់ សុវាចា​ អ្នកនាំពាក្យក្រសូងអប់រំយុវជននិងកីឡាបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០ថា៖«ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យជ្រាបថាគុណភាពនៃការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំ២០២០នេះគឺរក្សាគោលការណ៍ដូចឆ្នាំមុនៗ ដដៃលជារួម ក្រសួងអប់រំនៅរក្សាបន្តការអនុវត្ត គឺការណ៍ធំៗចំនួន៤គឺ ច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផល អាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូនដល់បេក្ខជនផ្ទាល់»។

អ្នកនាំពាក្យក៏បានលើកឡើងថាក្រសួងអប់រំនៅតែរក្សាផ្តល់ជូនបេក្ខជននូវនិន្ទេស A. B. C. Dនិង E ជូនដល់បេក្ខជនដូចឆ្នាំមុនៗផងដែរ។ ហើយរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាន់ គោលការណ៍«អ្នកចេះគឺជាប់ »        នៅតែរក្សាដដែល។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាក្រសួងនឹងបន្តតាមដាន និង    វាយតម្លៃចំពោះស្ថានភាពវិវត្តន៍ទាក់ទងនូវស្ថានភាពនឹងជំងឺកូវីដ១៩ ហើយ ប្រសិនបើមានករណីប្រែប្រួល  ក្រសួងអប់រំយុវជន និងកីឡានឹងជម្រាបជូនសាធារណៈ ជននា ពេលក្រោយស្តីពីការប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លួម។

លោកបន្ថែមថារហូតមកដល់ពេលនេះក្រសួងមិនមានកំណត់ការពន្យាលពេល ឬលើកពេលការប្រឡងបាក់ឌុបនិងការប្រឡងឌីប្លូមនោះទេ។
សូមជម្រាបថាក្រសួងអប់រំយុវជននឹងកីឡាបានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងសញ្ញាបត្រ                                មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)៕

LEAVE A REPLY

Please enter your comment!
Please enter your name here