ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កិច្ចការចម្បងបំផុត ដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់យកគឺជំហរស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

0
5

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ    កងទ័ពជើងគោក បានលើកឡើងថា កិច្ចការចម្បងបំផុត ដែលកងកម្លាំងប្រដាប់អាវុធទាំងអស់                ត្រូវប្រកាន់យកគឺជំហរស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា។

ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងឱកាសដែលលោក បន្តចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់                  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ      ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅខេត្តតាកែវ នា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត        នាពេលនេះ ជាចំណែកដ៏តូចមួយនៃការគិតគូរយកចិត្តទុកដាក់ជារួមរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខ របស់កងកម្លាំង ប្រដាប់អាវុធ យើងទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការ          បំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

លោកបន្តថា កិច្ចការចម្បងបំផុត ដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់យកគឺជំហរស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាព              ពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា ព្រោះថាសង្រ្គាមរុំារ៉ៃ ដែលកម្ពុជាធ្លាប់បានហែលឆ្លង គឺជាបទពិសោធន៍        និងមេរៀនដ៏មហាជូរចត់ ព្រមទាំងបានលេបត្របាក់យក សុខសន្តិភាព ចេញពីប្រទេសនិងប្រជាពលរដ្ឋ      របស់យើង ហើយជំនួសមកវិញនូវមហាវិនាសកម្ម និងមហាសោកនាដកម្មដ៏មហិមា ដូច្នេះហើយកងកម្លាំង  ប្រដាប់អាវុធទាំងអស់មាននាទីជួយការពារ ទប់ស្កាត់ជាដាច់ខាតពីការវិលត្រលប់មកវិញនូវសង្រ្គាម                ដ៏អាក្រក់នេះ។ ជាមួយគ្នា សូមបន្តគោលគំនិត និងគោលជំហរជឿទុកចិត្ត លើការដឹកនាំ និងការផ្តល់នូវភាព  កក់ក្តៅ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ ដល់កងកម្លាំងប្រដាប់អាវុធ          របស់យើងទាំងអស់គ្នា។

លោកជឿជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយលោកក៏ជា ប្រធាន                គណៈកម្មាការជាតិប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ ការរីករាលដាល នៃជម្ងឺនេះជាង ១០ខែកន្លងមក ពីការរីកសាយភាយ ពាសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់។ មកទល់ពេលនេះ ជម្ងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាសត្រូវ និងជាមហន្តរាយដ៏គ្រោះថ្នាក់បំផុត របស់ប្រជាជនទូទាំងប្រទេស និងពិភពលោក ហើយទាមទារចាំបាច់ឱ្យពលរដ្ឋគ្រប់រូប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននានា ចូលរួម    យកចិត្តទុកដាក់ខ្ពស់ គ្រប់ពេលវេលាក្នុងការបន្តអនុវត្ត វិធានសុខាភិបាលនានាដូចជា៖ ពិគ្រោះជាបន្ទាន់បើមានអាការៈមិនប្រក្រតី, ការពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព, រក្សាអនាម័យខ្ពស់, ចត្តាទ្បីស័កជាដើម។ ហើយចៀសវាងនូវការធ្វេសប្រហែស ព្រងើយកន្កើយ និងចន្លោះប្រហោងនានាដែលជាលទ្ធផលអាចបណ្តាលឱ្យ    មានការចម្លងពីបុគ្គលទៅបុគ្គល, ក្រុម, ពួក, និងអង្គភាព ប្ញសហគមន៍ទាំងមូល។

លោកឧត្តមសេនីយ៍ ក៏សូមអរគុណ និងកោតសរសើរដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ចំពោះការចូលរួមគ្រប់រូបភាពក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជាចូលរួម ក្នុងសកម្មភាពនានា ដូចជាការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗនេះបានចុះជួយជាប្រចាំដល់សកម្មភាព គ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ និងជាពិសេសជួយទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងអង្គភាពក៏ដូចជា ភូមិសាស្ត្រឈរជើងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here