ក្រសួង នឹងសន្និដ្ឋានចុងបញ្ចប់ ពីការចម្លង ឬមិនចម្លងកូវីដ១៩ នៅកម្ពុជា ក្រោយលទ្ធផលតេស្តលើកទី៤ បង្ហាញ

0
9

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា ក្រសួង នឹងធ្វើការវាយតម្លៃ និងសន្និដ្ឋានចុងបញ្ចប់ ពីការចម្លង ឬមិនចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ក្រោយលទ្ធផលតេស្ត អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា លើកទី៤ ត្រូវបានបង្ហាញ។

តាមរយៈសារសំឡេង ដែលចែកចាយក្នុងបណ្ដាញ សង្គមតេឡេក្រាម កាលពីថ្ងៃទី១៦ វិច្ឆិកា លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣វិច្ឆិកា ឲ្យអត់ធ្មត់បន្ដធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ជាពិសេសត្រូវត្រឡប់ទៅ ធ្វើតេស្ដរកវីរុសកូវីដ១៩ លើកទី៤ ដែលជាដំណាក់កាលសំខាន់ និងចាំបាច់ទីជាបំផុត ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា «ការធ្វើតេស្ដលើកចុងក្រោយនេះ គឺជាការធ្វើតេស្ដយ៉ាងសំខាន់សម្រាប់ ព្រឹត្តិការណ៍ ៣វិច្ឆិកា នៅកម្ពុជា ហើយជាការសន្និដ្ឋាន ចុងបញ្ចប់នៃការចម្លង ឬមិនចម្លង វិរុសកូវីដ១៩          នៅកម្ពុជា ។ បើនិយាយដោយឡែក ការចម្លងដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងអាចវាយតម្លៃទៅបាន    នៅពេលលទ្ធផលលើកទី៤ នឹងចេញបង្ហាញនៅថ្ងៃទី១៨ វិច្ឆិកា ខាងមុខនេះ»។

លោកស្រីបន្ថែមថា ប្រសិនបើនៅពេលលទ្ធផលធ្វើតេស្ដទាំងអស់ បង្ហាញភាពអវិជ្ជមាននូវវិរុសកូវីដ១៩ ក្រសួងនឹងវាយតម្លៃ ហើយសន្និដ្ឋានថា ការចម្លង វិរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ គឺមានតែ៤នាក់ប៉ុណ្ណោះ    ដែលបច្ចុប្បន្នពួកគាត់កំពុងស ម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here