លោក ដួង តារា ប្រាប់យុវវ័យ ឱ្យប្រយ័ត្នចូលអន្ទាក់ ស្រីស្អាតអនឡាញ!

0
55

ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើរសារប្រាប់ដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ អោយប្រុងប្រយ័ត្នចំពោះអន្ទាក់ស្រីស្អាតអនឡាញ។

លោក ដួង តារា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា សូមជួយសែចែករំលែកផង (Please Share – online Sex Scam)! មុននេះបន្តិច មានប្អូនប្រុសម្នាក់ បានខលមកខ្ញុំទាំងយប់ ជាមួយនឹងសម្លេងភ័យៗ និយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបាន ជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណា ធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នា តាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។
ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូ ខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយ ហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុស អោយចេះបង់លុយតាម Western Union ។

សូមបងប្អូន ជាពិសេសយុវវ័យប្រុងប្រយ័ត្ន ជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយ របស់ពួកគេ ដែលធ្វើអោយប៉ះពាល់ដល់ មុខមាត់កិត្តិយស ខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។

តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!៕

LEAVE A REPLY

Please enter your comment!
Please enter your name here