សំបុកសត្វចង្កៀលខ្យងជាង២ពាន់សំបុកត្រូវបានកត់ត្រា នៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ

0
9

ភ្នំពេញ៖ កាលពីខែតុលាកន្លងទៅនេះ សម្បុកសត្វចង្កៀលខ្យងជាង២១០០សម្បុកត្រូវបានកត់ត្រាជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយឡែកនៅក្នុងខែវិច្ឆិកានេះ សម្បុកសត្វស្លាបទឹកជាច្រើន      ប្រភេទទៀតត្រូវបានរកឃើញបន្ថែមនៅក្នុងតំបន់ការពារដីសើមនេះ។ នេះបើយោងតាមអង្គការBirdLife។

ក្នុងនោះមានសត្វស្មោញដែលជាប្រភេទងាយរងគ្រោះចំនួន១០សម្បុក ក្អែកទឹកចំនួន៣០សម្បុក                ខ្វែកចំនួន៦០សម្បុក ក្រសាធ្នង់ចំនួន២សម្បុក ក្រសាប្រផេះចំនួន១៩សម្បុក កុងគ្រោងតូចចំនួន១០សម្បុក និងកុកគ្រោងមធ្យមចំនួន១៥សម្បុក។

ការរកឃើញសម្បុបសត្វស្លាបទឹកជាប្រភេទនិងមានចំនួនដល់រាប់ពាន់សម្បុកនេះបញ្ជាក់ថា តំបន់ដីសើម        បឹងព្រែកល្ពៅជាទីតាំងទ្រទ្រងជីវចម្រុះដ៏សំខាន់ របស់ខេត្តតាកែវក៏ដូចរបស់ប្រទេសកម្ពុជា ហើយក៏ជាទីតាំង    ដែលមានសក្តានុពលសំរាប់អភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនាថ្ងៃអនាគត។

ក្នុងនាមអង្គការដៃគូ អង្គការBirdLife សំណូមពរដល់អជ្ញធរគ្រប់លំដាប់ថ្នាក់និងសហគមន៍មូលដ្ឋាន            សូមចូលរួមជាមួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយការទន្រ្ទានយកដី បំលែងទីជម្រក ការដុតព្រៃលិចទឹក        ការបំពុលការបបាញ់ ការរំខាន និងការនេសាទខុសច្បាប់ជាដើម។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាសម្បត្តិធម្មជាតិដ៏ល្អគ្មានពីររបស់ខេត្ត សូមចូលរួមការពារទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here