ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នគរបាលជាតិ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា តែងតាំងជាសមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្ស អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។ នេះបើយោងតាមសេចក្ដី សម្រេចរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលត្រូវបានចុះហត្ថលេខា ដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ៕