ថៃ ផ្តល់ថវិកា៣ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជា

0
12

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង។នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ការផ្តល់ថវិកាបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូន នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here