“ស្អាត ជាទម្លាប់ថ្មី” នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង៦ចំណុច

0
12

ភ្នំពេញ​៖ ​យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ ” ស្អាត ជាទម្លាប់ថ្មី” នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

បន្ថែមពីលើនេះ គោលការណ៍ទាំង៦ ចំណុចនេះ នឹងចូលរួមលើកកម្ពស់​ទម្លាប់នៃការប្រតិបត្តិ​ក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនអោយបានត្រឹមត្រូវផងដែរ។

“ភាពស្អាត” ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here