ឧត្ដមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំក្រុមហ៊ុន BIC Group ឧបត្ថម្ភថវិកា ទិញអាវុធមួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ

0
11

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញដឹកនាំក្រុមហ៊ុន BIC Group ដេីម្បីផ្តល់ជាថវិកា សម្រាប់ទិញសម្ភារៈ ជាអាវុធមួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដេីម្បីទុកប្រេីប្រាស់ តាមតម្រូវការចាំបាច់។

ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន តាមរយ:ឧត្ដមសេនីយ៍ឯក យឹម លាង ដែលបាននាំក្រុមហ៊ុន ដេីម្បីជួយឧបត្ថម្ភជាថវិកា សម្រាប់ទិញសម្ភារអាវុធ ទុកសម្រាប់ប្រេីប្រាស់ ដេីម្បីធានាការពារ ឲ្យបាននូវសុខសុវត្ថិភាព ជូនសង្គមជាតិ ជាពិសេសការពារ ប្រជាពលរដ្ឋទូទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here