រកឃើញគ្រាប់កាំភ្លើង ត្បាល់៣គ្រាប់ ក្នុងដីក្បែរចម្ការមួយកន្លែង ក្នុងខេត្តព្រះវិហារ

0
7

ភ្នំពេញ៖ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) នៅថ្ងៃទី១៧ ខែវិចិ្ឆកាឆ្នាំ២០២០ បានទទួលសំណើពីប្រជាពលរដ្ឋ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញ គ្រាប់កាំភ្លើងត្បាល់ចំនួន៣គ្រាប់ ក្នុងដីក្បែរចម្ការ ដើម្បីយកទៅកំទេចចោល។

អាជ្ញាធរមីន សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋពេលឃើញ គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ វាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកទៅកំទេចចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here