លោក ដួង តារា ប្រាប់ទៅកាន់អ្នកដែលបាន ជួបជាមួយលោកកន្លងមក កុំមានការសង្ស័យអ្វីទៀត

0
10

ភ្នំពេញ៖ ក្រោយពីទទួលបានលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ១៩ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ទៅកាន់អ្នកដែលបាន ជួបជាមួយលោកកន្លងមក កុំមានការសង្ស័យអ្វី លើរូបលោកទៀតទាំង នៅក្នុងទីក្រុងភ្នំពេញ នឹងនៅតាមបណ្តាខេត្ត។

លោក ដួង តារា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា «ខ្ញុំ ដួង តារា គ្មានជំងឺកូវីដ១៩ទេ (I don’t have covid-19 after the 4th test this morning) នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសលទ្ធផលតេស្តកូវីដ១៩ គឺខ្ញុំគ្មានមេរោគកូវីដ១៩ទេ។ សុខភាពខ្ញុំល្អតាំងពីមុននឹងមកដល់ពេលនេះគឺមិនមានឆ្លងកូវីដ១៩ទេ (ធ្វើតេស្ត៤ដងមកហើយ)។ ចំពោះបងប្អូនដែលបានជួបខ្ញុំកន្លងមក សូមកុំមានការសង្ស័យ អ្វីមកលើខ្ញុំទៀតទាំង នៅក្នុងទីក្រុងភ្នំពេញនឹងនៅតាមបណ្តាខេត្ត។»

ជាមួយគ្នានេះលោក ដួង តារា ក៏បានអរគុណបងប្អូនអ្នកសារព័ត៌ទាំងអស់ ដែលបានផ្សាយព័ត៌ មានពិតពីខ្ញុំ និងផ្សាយព័ត៌ពិត ដែលមានប្រយោជន៍ ដល់សង្គមជាតិ នឹងអរគុណសារព័ត៌មាន ដែលបានកែតម្រូវព័ត៌មានមិនពិត មកជាព័ត៌មានពិតប្រាកដ កុំអោយប្រជាពល រដ្ឋភ័យព្រួយច្របូកច្របល់ ចលាចល។

លោកបន្ថែមថា ថ្ងៃស្អែកនេះ លោកនឹងអញ្ជើញបងប្អូន អ្នកាសែតជាង២០នាក់ ញាំអាហារគុណធម៍ ជាមួយ ដើម្បីមានឱកាស បានស្គាល់រាប់អាន បងប្អូនអោយកាន់ តែមានភាពស្និទ្ធស្នាល នឹងគ្នា។

លោកបន្តថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here