ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកានេះបានចេញវាយកូនគោលជាលើកដំបូងក្រោយខកខានជាងមួយខែដោយសាររវល់ចុះជួយប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងការធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ជាមួយគ្នានោះសម្ដេចក៏បានធ្វើការសូមអភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានារួចហើយ ខណៈពេលល្ងាចសម្ដេចបន្តការងារដដែល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹង ថា ៉ដោយសារជាប់រវល់ ពិសេស ការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែម ដោយ ការធ្វើចត្តាឡីសក័១៤ថ្ងៃខ្ញុំមិនបានវាយ កូនគោល ឬហាត់ប្រាណជាង១ខែមកហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភារៈថ្មីពិនិត្យឃើញថា កម្លាំង វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី ៨ទៅ១០ គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ មកវាយកូនគោលតែ ខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល”។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា មូលហេតុដែលសម្ដេចធ្វើដូចនេះក៍ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយ ពីផ្ទះនោះទេ។ សម្ដេច បញ្ជាក់ថា «លាហើយព្រឹត្តិការណ៍ ៣វិច្ឆិកា»៕