ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ដោយបានគោលការណ៍ណែនាំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រោងភាពយន្ដ រោងសម្ដែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោ គយល់គ្នាជាមួយក្រសួង អំពី ការប្រតិបត្តិស្ដង់ដារការពារការចម្លងមេរោគកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរ ការឡើងវិញដូចមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយឡែកស ម្រាប់រោងភាពយន្ដ រោងសម្ដែងសិល្បៈដែលពុំទាន់ទទួលបានការអនុញ្ញាត ហើយមានបំណងបើកដំណើរការសកម្មភា ពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួង ដើម្បីធានាការអនុវត្តគោ លការណ៍ប្រតិបត្តិស្ដង់ដារសុខាភិបាលឲ្យបានត្រឹមត្រូវ៕